September 18, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោក យន សុឃីម ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ៤៣នាក់ ក្នុងនោះស្រ្តី ៣៣នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១- ការធ្វើផែនការចិញ្ចឹម
២- ជ្រើសរើសទីតាំង ការធ្វើទ្រុង
៣- ការជ្រើសរើសពូជមាន់
៤- ការធ្វើអនាម័យថែទាំ
៥- ការធ្វើវ៉ាក់សាំងការពារ
៦- ការផលិតចំណី
៧.ផ្សព្វផ្សាយអំពីប្រាក់កម្ចីពីធនាគារ ARDB ។
ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។



