Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្មវិធី ASPIRE-AT ខេត្តកំពត៖

សកម្មភាពក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្មវិធី ASPIRE-AT ខេត្តកំពត៖

1).បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិបរិវាស​ ឃុំសំរោងលើ ស្រុកបន្ទាយមាស។

 

+សមាសភាពអ្នកចូលរួមមាន៖

-លោក​ ណុប​ មនោរម្យ​ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ តំណាងលោកប្រធានមន្ទីរកសិកម្ម

-លោក​ ប៉ោ​ វី​ អភិបាលរង​ នៃគណៈអភិបាលស្រុកបន្ទាយមាស​ តំណាងលោកអភិបាល​ នៃគណៈអភិបាលស្រុកបន្ទាយមាស

-មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​

-លោក​ គឹម​ វ៉ាន់នី​ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបន្ទាយមាស

-លោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើ

-លោកស្រីមេភូមិបរិវាស អនុភូមិ និងប្រជាកសិករសរុប​ ៥៨ នាក់ ក្នុងនោះមានស្ត្រី ២៨ នាក់។

 

+ជាលទ្ធផល៖

-បានបោះឆ្នោតជ្រើសរើសថ្នាក់នាំសហគមន៍កសិកម្ម​ ៨ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់

-អនុម័តឈ្មោះសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ

-​អនុម័តអាសយដ្ឋានសហគមន៍កសិកម្ម​ នៅភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស​

-អនុម័តលើប្រាក់សមាជិកភាពចំនួន​ ១០ ០​០០៛

-អនុម័តលើប្រាក់ភាគហ៊ុនចំនួន​ ២០ ០០០៛

-ប្រភេទមុខរបរ៖ ទីផ្សារ (បន្លែ)​ និងផ្គត់ផ្គង់ (ធាតុចូលកសិកម្ម​ ជី​ និងថ្នាំ)​

-អាណត្តិដឹកនាំ ៥ ឆ្នាំ មាត្រាទី ៤៤

-ការបែងចែកប្រាក់ភាគលាភ​ ស្របតាមច្បាប់សហគមន៍កសិកម្ម ដែលបានចែងទុក។

 

 

 




 

 

 

2).បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ​(បន្លែ) នៅភូមិត្រពាំងថ្ម​ ឃុំល្បើក ស្រុកឈូក។

 

+សមាសភាពអ្នកចូលរួមមាន៖

-លោក​ អ៊ឹមជុំ​ វិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ តំណាងលោកប្រធានមន្ទីរកសិកម្ម

-លោក​ បេ​ សុភិម៉ា​ អភិបាលរង​ នៃគណៈអភិបាលស្រុកឈូក​

-លោក​ ណុប​ មនោរម្យ​ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ និងជាមន្ត្រីទទួលបន្ទុកផ្នែកសហគមន៍កសិកម្ម នៃកម្មវិធី​ ASPIRE-AT

-លោក​ ព្រំ​ ប៊ុនធឿន​ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ​ និងបរិស្ថានស្រុកឈូក

-លោកស្រី​ ស៊ួយ​ ដា​ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

-លោក​ នៅ​ សុខ​ ជំទប់ទី ១ ឃុំល្បើក

-មន្ត្រីកសិកម្មឃុំ​

-មន្ត្រីសម្របសម្រួលគម្រោង​អូរីដា

-ប្រជាកសិករ​ចួលរួមសរុប​ ៦៥ នាក់ ក្នុងនោះមានស្ត្រី ៣៨ នាក់។

 

+ជាលទ្ធផល៖

-បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មមានចំនួន​ ៨ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់ (ក្រុមប្រឹក្សាភិបាល ៥ នាក់​ និងគណៈកម្មាធិការត្រួតពិនិត្យ ៣ នាក់)

-បានអនុម័តឈ្មោះសហគមន៍កសិកម្មបន្លែសុវត្ថិភាពត្រពាំងថ្ម

-អនុម័តអាសយដ្ឋានសហគមន៍កសិកម្ម​ ភូមិត្រពាំងថ្ម​ ឃុំល្បើក​ ស្រុកឈូក

-អនុម័តប្រាក់សមាជិកភាព​ចំនួន ១០ ០០០៛

-អនុម័តប្រាក់ភាគហ៊ុនចំនួន​ ៥០ ០០០៛

-ប្រភេទមុខរបរ៖​ ទីផ្សារ (ផ្គត់ផ្គង់បន្លែ)​ និងឥណទានខ្នាតតូច

-អាណត្តិដឹកនាំ ៥ ឆ្នាំ

-ការបែងចែកប្រាក់ភាគលាប​ ស្របតាមច្បាប់សហគមន៍កសិកម្ម ដែលបានចែងទុក។

 



Leave a Reply

Your email address will not be published.