កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរហាលសួងសាមគ្គីបៃតង និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសំរោងសេរីមង្គល នៅខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរហាលសួងសាមគ្គីបៃតង នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសំរោងសេរីមង្គល នៅឃុំតាម៉ីន ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះស្រ្តី ១៣ នាក់។
លទ្ធផលសម្រេចបានរួមមាន៖
(១) កសិករនាំមុខ/កសិករផ្សេងៗទៀត បានបង្ហាញអំពីលទ្ធផលនៃការប្រើប្រាស់ជីទឹកម្នាស់/ជីកំប៉ុស្ត៍គោកលើដំណាំបន្លែ និងណែនាំអំពីបច្ចេកទេសផលិតជីផ្សិតទ្រីកូឌីម៉ា/ជីពុលធម្មជាតិ រួមទាំងណែនាំឱ្យកសិករអនុវត្តការផលិតជាក់ស្តែងលើជីផ្សិតទ្រីកូឌីម៉ាបានចំនួន ៤ ការ៉ុង /ជីពុលធម្មជាតិចំនួន ១ ធុង
(២) បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទានធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT (កម្ចីជាលក្ខណៈបុគ្គលិក និងសហគមន៍) និងស្ថានភាព/ផែនការបន្តនៃការអនុវត្តកម្មវិធី ASPIRE-AT
(៣) ប្រមូលទិន្នន័យរបស់សមាជិកសហគមន៍កសិកម្មបន្ថែម។







