កិច្ចប្រជុំដើម្បីសម្របសម្រួលគាំទ្របច្ចេកទេស និងមើលថែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំជើងគ្រាវ នៅសាលាឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំដើម្បីសម្របសម្រួលគាំទ្របច្ចេកទេស និងមើលថែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំជើងគ្រាវ នៅសាលាឃុំជើងគ្រាវ ស្រុករលាប្អៀរ។
+កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកជាកសិករចញ្ចឹមមាន់ស្រែ សរុប ១៣នាក់ (ស្រី ៧នាក់)។
+របៀបវារៈ នៃកិច្ចប្រជុំនេះរួមមាន៖
១-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម
២-តម្រង់ទិសផែនការអាជីវកម្ម។
+ជាលទ្ធផល នៃកិច្ចប្រជុំ អង្គប្រជុំបានសម្រេចបានដូចតទៅ៖
១-បានពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិក
២-បានតម្រង់ទិសទៅលើការធ្វើផែនការអាជីវកម្មផលិតកម្មមាន់ស្រែ។
+ទិសដៅបន្ត៖
-តម្រង់ទិសការធ្វើផែនការអាជីវកម្ម
-ប្រមូលទិន្នន័យ និងព្រាងផែនការអាជីវកម្មផលិតកម្មមាន់ស្រែ។



