ការផ្សព្វផ្សាយអំពីគោលការណ៍ប្រាក់កម្ចីតាមរយៈធនាគារ ARDB ជូនដល់សមាជិកសហគមន៍កសិកម្មភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពីគោលការណ៍ប្រាក់កម្ចីតាមរយៈធនាគារ ARDB ជូនដល់សមាជិកសហគមន៍កសិកម្មភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។
+សមាសភាពចូលរួម៖
-លោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ជា សុផុន ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្តស្វាយរៀង
-លោក ឡុង វណ្ណ: បុគ្គលិកធនាគារ ARDB ប្រចាំខេត្តស្វាយរៀង
-កសិករជាសមាជិកសហគមន៍កសិកម្ម។
+លោក ឡុង វណ្ណៈ បានពន្យល់ចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនឹង៖
១-អត្រាការប្រាក់
២-ទ្រព្យបញ្ចាំ
៣-ឯកសារពាក់ព័ន្ធ និង
៤-រយៈពេលខ្ចី និងចំនួនទឹកប្រាក់។
បន្ទាប់មក ក្រុមការងារនៃកម្មវិធី បានបញ្ជាក់អំពីគោលដៅជាក់លាក់ក្នុងការប្រើប្រាស់ប្រាក់កម្ចី ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ប៉ុន្តែអី្វដែលគួអោយកត់សម្គាល់គឺ ក្នុងចំណោមអ្នកត្រូវការកម្ចី ៨នាក់ មានតែ១នាក់ទេដែលសម្រេចចិត្តស្នើសុំ។ មូលហេតុនោះគឺ ពួកគាត់ភាគច្រើនមិនមានលទ្ធភាពចំណាយប្រាក់ សម្រាប់រត់ការឯកសារ(ប្លង់ដី) នៅមន្ទីរដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដី រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។


