Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូរតាវ៉ៅ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូរតាវ៉ៅ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ កញ្ញា គុន ណារី ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូរតាវ៉ៅ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ០៧នាក់)។

 

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើការផលិតជីធម្មជាតិកំប៉ុស្តិ៍គោក និងទឹក សម្រាប់ប្រើប្រាស់ក្នុងផលិតកម្មដំណាំបន្លែ។

 

+ជាលទ្ធផល កសិករដែលមានចូលរួមទាំងអស់បានអនុវត្តជាក់ស្តែង ដោយមានការសម្របសម្រួល និងប្រឹក្សាបច្ចេកទេស ពីមន្រ្តីមន្ទីរកសិកម្ម និងកសិករនាំមុខ ហើយផលិតបានជីធម្មជាតិកំប៉ុស្តិ៍គោកចំនួន ១០០ គ.ក្រ និងជីធម្មជាតិកំប៉ុស្ដិ៍ទឹកចំនួន ២០០ លីត្រ ព្រមទាំងទទួលបានវត្ថុធាតុដើម និងសម្ភារមួយចំនួនទៀត សម្រាប់យកទៅអនុវត្តក្នុងការផលិតជី និងប្រើប្រាស់បន្ត ដើម្បីដកស្រង់ពីប្រសិទ្ធិភាពរបស់វា។

 







 

 

 

Leave a Reply

Your email address will not be published.