August 21, 2025
កិច្ចប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែភូមិខ្ញុំ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែភូមិខ្ញុំ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលមានអ្នកចូលរួមសរុប ៣០នាក់ (ស្រី ២៥នាក់)។
+គោលបំណងនៃកិច្ចប្រជុំ៖
១.រៀបចំទ្រុងមាន់តាមអាយុ
២.គ្រប់គ្រងស៊ីតុណ្ហភាពក្នុងទ្រុង
៣.រៀបចំផែនការវដ្តផលិតកម្មមាន់
៤.វិភាគប្រសិទ្ធភាពសេដ្ឋកិច្ច
៥.ផ្សព្វផ្សាយគោលការណ៍ឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។
+ជាលទ្ធផល អ្នកចូលរួមភាគច្រើនបានយល់អំពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងអ្នកចំនួន៤នាក់មានចំណាប់អារម្មណ៍លើការប្រើប្រាស់ឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។




