August 16, 2025
វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ការពារសង្គម បរិស្ថាន និងអាកាសធាតុ (SECAP)
ដើម្បីធ្វើឱ្យប្រាកដថា ការប្រើប្រាស់ឥណទាន មានភាពត្រឹមត្រូវ ក្នុងការជំរុញបង្កើនផលិតភាព និងពាណិជ្ជកម្មផលិតផលកសិកម្ម ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានដល់មនុស្ស សង្គម បរិស្ថាន និងអាកាសធាតុ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ការពារសង្គម បរិស្ថាន និងអាកាសធាតុ (SECAP) ជូនមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ធនាគារ ARDB និងធនាគារ SME, ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មពិគ្រោះយោបល់សរុបចំនួន ៧៦នាក់ ក្នុងនោះ មានស្ត្រី ១២នាក់ ។









