Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅសាលាឃុំអូររំដូល ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មពន្លឺថ្មីពិជ្រចិន្តា នៅឃុំពិជ្រចិន្តា ខេត្តបាត់ដំបង

ការជួបប្រជុំជាមួយសហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅសាលាឃុំអូររំដូល ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មពន្លឺថ្មីពិជ្រចិន្តា នៅឃុំពិជ្រចិន្តា ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបប្រជុំជាមួយសហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅសាលាឃុំអូររំដូល ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មពន្លឺថ្មីពិជ្រចិន្តា នៅឃុំពិជ្រចិន្តា ដែលមានអ្នកចូលរួមសរុប ១៧នាក់ (ស្រី ៦នាក់)។

ជាលទ្ធផលសម្រេចបាន៖ (១)ឯកសារចុះបញ្ផីចំនួន ០១ ច្បាប់របស់សហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី ដោយលោកមេឃុំអូររំដូល និងបានបញ្ផូលទៅរដ្ឋបាលស្រុក (២)ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT (កម្ចីលក្ខណៈសហគមន៍) និងណែនាំអំពីការរៀបចំសំណើររបស់សហគមន៍លើតម្រូវការហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រោមថវិកាធនាគារ EIB និង (៣)ស្ថានភាពនៃការគាំទ្រ និងផែនការអនុវត្តបន្តរបស់កម្មវិធី ASPIRE-AT ។

 

 

 

 

 

Leave a Reply

Your email address will not be published.