កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក រម៉ាម ប៊ុនណា ទៅសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារអូយ៉ាដាវឦសានភូមិឡែ នៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក រម៉ាម ប៊ុនណា ទៅសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារអូយ៉ាដាវឦសានភូមិឡែ នៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ១១នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.គោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការ តាមរយៈការតែងមែក និងដាក់ជី
២.ការកែច្នៃឧបករណ៍តុបតែងមែកដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច
៣.ការកាត់មែកចន្ទី មិនត្រឹមត្រូវកន្លងមក ដែលបង្កឱ្យមានបញ្ហា
៤.តារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់
៥.សារៈសំខាន់នៃការកត់ត្រាចំណូល-ចំណាយ-ចំណេញ ក្នុងការដាំដុះ និងថែទាំស្វាយចន្ទី
៦.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់។


