ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចំនួន ២
ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចំនួន ២ ដូចខាងក្រោម៖
១).កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខលោក ចក់ នូវ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ១៨នាក់ (ស្រី ១៦នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការជ្រើសរើសទីតាំងសាងសង់ទ្រុងមាន់
២.ការជ្រើសរើសពូជមាន់
៣.ការបង្កាត់ពូជមាន់
៤.ការផ្សំចំណី
៥.ការថែទាំកូនមាន់ទើបញាស់ និងការចាក់វ៉ាក់សាំង
៦.ការផ្ដល់កំដៅកូនមាន់ ការទំលាក់ព្រូនមាន់ និងការធ្វើអនាម័យជាប្រចាំ។
២).កម្មវិធីជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ នៃសហគមន៍កសិកម្មសាមគ្គីម៉ាឡៃ នៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់ (ស្រី ៤នាក់) ក្នុងគោលបំណង ដូចខាងក្រោម៖
-ជម្រាបជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណតម្រូវ
-ពិនិត្យទីតាំងដីរបស់សហគមន៍
-ជួយសម្របសម្រួលរៀបចំពាក្យស្នើសុំគម្រោងហេដ្ឋារចនាសម្ព័ន្ធ
-ជួយសម្របសម្រួលរៀបចំផែនការអាជីវកម្ម។







