July 8, 2025
វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី លើប្រធានបទ៖ ការតាក់តែងមែក និងដាក់ជីគល់ ដល់សហគមន៍កសិកម្មស្វាយចន្ទីសៀមបូក នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី លើប្រធានបទ៖ ការតាក់តែងមែក និងដាក់ជីគល់ ដល់សហគមន៍កសិកម្មស្វាយចន្ទីសៀមបូក នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ដែលមានសមាសភាពចូលរួមសរុប ២១នាក់ (ស្រី ១១នាក់)។
*លទ្ធផលសម្រេចបាន៖
– បានបង្រៀនដោយទ្រឹស្តីអំពីរបៀបតែងមែកដំណាំស្វាយចន្ទី និងការដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ
– បានបង្ហាញដោយអនុវត្តផ្ទាល់ លើបច្ចេកទេសតាក់តែងមែកស្វាយចន្ទី និងដាក់ជីគល់ជាមួយឧបករណ៍បច្ចេកទេសមួយចំនួន
– កសិករជាសមាជិកចូលរួម មានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត និងពេញចិត្តនឹងវគ្គនេះ។







