កិច្ចប្រជុំបច្ចេកទេសគាំទ្រដល់សហគមន៍កសិកម្មមៀនរតនមណ្ឌល ក្នុងខ្សែច្រវាក់តម្លៃមៀនប៉ៃលិន នៅភូមិជាមន្រ្តី ឃុំត្រែង និង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបច្ចេកទេសគាំទ្រដល់សហគមន៍កសិកម្មមៀនរតនមណ្ឌល ក្នុងខ្សែច្រវាក់តម្លៃមៀនប៉ៃលិន នៅភូមិជាមន្រ្តី ឃុំត្រែង និង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលមានអ្នកចូលរួមសរុប ២១នាក់ (ស្រី ០៦នាក់)។
ប្រធានបទផ្តោតសំខាន់លើ៖ (១)លទ្ធផលសម្រេចបាន-បញ្ហាប្រឈមនានា និងផែនការត្រូវអនុវត្តបន្តរបស់សហគមន៍កសិកម្មមៀនរតនមណ្ឌល (២)ស្ថានភាព នៃការអនុវត្តកម្មវិធី ASPIRE-AT និង ផែនការគាំទ្របន្តរបស់កម្មវិធី (៣)រំលឹកមេរៀនកាលវគ្គមុន និងលទ្ធផលនៃការសាកល្បងអនុវត្តជីទឹកម្នាស់លើដំណាំបន្លែ និង (៤)បង្ហាញបច្ចេកទេសផលិតជីកំប៉ុស្ត៍ និងអនុវត្តផលិតជីកំប៉ុស្ត៍ជាក់ស្តែងបានចំនួន 0៥ការ៉ុង ដោយចែកជូនពួកគាត់យកទៅសាកល្បងប្រើគ្រប់ៗគ្នា។









