Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលមានអ្នកចូលរួមសរុប ៦៨នាក់ (ស្រី ២៤នាក់)។

 

+គោលបំណងនៃមហាសន្និបាតនេះ គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។

 

+មហាសន្និបាតនេះបានឯកភាពលើកិច្ចការងារសំខាន់ៗដូចខាងក្រោម៖

– បានកំណត់ឈ្មោះ “សហគមន៍កសិកម្មកែតជោគជ័យ”

– បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥រូប (ស្រ្តី ២ រូប)

– បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិកាត្រួតពិនិត្យចំនួន ០៣រូប (ស្រ្តី ១រូប)

– បានកំណត់យកទីតាំងសហគមន៍នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស

– បានពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍

– បានកំណត់មុខរបររបស់សហគមន៍មាន៖ ផលិតកម្មដំឡូង ស្វាយចន្ទី និងផលិតកម្មកៅស៊ូ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម ឥណទាន សេវាត្រាក់ទ័រ/ដ្រូន និងកែច្នៃស្វាយចន្ទី

– បានអនុម័តប្រាក់ភាគហ៊ុន ១០ ០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ២ ០០០៛/ឆ្នាំ។

 

 

 

Leave a Reply

Your email address will not be published.