June 20, 2025
ការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ព្រែកកក់សែនជ័យ” ផលិតកម្មស្វាយចន្ទី នៅភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ព្រែកកក់សែនជ័យ” ផលិតកម្មស្វាយចន្ទី នៅភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ សហគមន៍កសិកម្មមានសមាជិកសរុបចំនួន ១៥០គ្រួសារ (ស្រី្តជាមេគ្រួសារ ២១គ្រួសារ)។
ជាលទ្ធផល៖ កម្មវិធីASPIRE-AT បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍ជាផ្លូវការ ដែលរួមមាន ត្រា សៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងស្លាកសហគមន៍កសិកម្ម ជូនដល់សហគមន៍ ដើម្បីឱ្យសហគមន៍ចាប់ផ្តើមដំណើរការចាប់ពីពេលនេះតទៅ។



