មហាសន្និបាតកំណើតដំបូងរបស់ សហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅសាលាឃុំអូររំដូល ស្រុកភ្នំព្រឹក និងប្រជុំគាំទ្របច្ចេកទេសដល់ សហគមន៍កសិកម្មតាក្រីសាមគ្គីជោគជ័យ នៅឃុំតាក្រី ស្រុកកំរៀង និងសហគមន៍កសិកម្មសាមគ្គីត្រស់ពិសី នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់ សហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅសាលាឃុំអូររំដូល ស្រុកភ្នំព្រឹក និងប្រជុំគាំទ្របច្ចេកទេសដល់ សហគមន៍កសិកម្មតាក្រីសាមគ្គីជោគជ័យ នៅឃុំតាក្រី ស្រុកកំរៀង និងសហគមន៍កសិកម្មសាមគ្គីត្រស់ពិសី នៅឃុំអូរតាគី ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ១១២នាក់ (ស្រី ៦០នាក់) រួមទាំងលោកអភិបាលរងស្រុក មន្រ្តីកសិកម្មស្រុកភ្នំព្រឹក និងមន្រ្តីកសិកម្មឃុំអូររំដូលផងដែរ។
ជាលទ្ធផលសម្រេចបានដូចជា៖ (១)ថ្នាក់ដឹកនាំសហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មីសរុប ចំនួន ១២រូប (ស្រី ៤រូប) ត្រូវបានជ្រើសរើស និងតម្លៃភាពហ៊ុនចំនួន ២ម៉ឺនរៀល និងប្រាក់សមាជិកភាពចំនួន ១០ ០០០រៀល ត្រូវកំណត់ដាក់ឱ្យអនុវត្ត (២)តាមដាន និងគាំទ្រសហគមន៍ ផ្តោតលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការបន្តរបស់សហគមន៍កសិកម្ម និង(៣)ស្ថានភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និងផែនការគាំទ្របន្តរបស់កម្មវិធី។











