កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី នៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី នៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ៤៤នាក់ (ស្រី ៣១នាក់)។
កម្មវិធីនេះ ផ្តោតសំខាន់លើចំណុច ដូចខាងក្រោម៖
១-ការធ្វើផែនការដាំដុះ
២-ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
៣-ការដាំដុះបែបកសិកម្មទំនើប
៤-យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ
៥-របៀបផលិតជីកំប៉ុស្តិ៍គោក និងជីកំប៉ុស្តិ៍ទឹក។
ក្រោយពីការចែករំលែកជាទ្រឹស្តីរួចមក កសិករនាំមុខ និងមន្ត្រីអនុវត្តកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានដឹកនាំអនុវត្តជាក់ស្តែងទៅលើកាផលិត និងរបៀបប្រើប្រាស់ជីកំប៉ុស្តិ៍ ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។




