June 2, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំព្រែកប្រសព្វ ផលិតកម្មស្វាយចន្ទី នៅភូមិកំពែង ឃុំព្រែកប្រសព្វ សុ្រកព្រែកប្រសព្វ ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំព្រែកប្រសព្វ ផលិតកម្មស្វាយចន្ទី នៅភូមិកំពែង ឃុំព្រែកប្រសព្វ សុ្រកព្រែកប្រសព្វ ដែលមានអ្នកចូលរួមសរុប ៨៧នាក់ (ស្រី ២៩នាក់)។
ជាលទ្ធផលមហាសន្និបាតនេះសម្រេចបាន៖
១.កំណត់ឈ្មោះសហគមន៍កសិកម្ម
២.បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ របស់សហគមន៍
៣.កំណត់មុខរបរ (ដំណាំស្វាយចន្ទី)
៤.កំណត់ប្រាក់បង់សមាជិកភាព ៥០០០រៀល
៥.កំណត់ប្រាក់ភាគហ៊ុន ២០ ០០០រៀល
៦.ការបែងចែកប្រាក់ភាគលាភ
៧.តួនាទី និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍
៨.មិតិចំណាប់អារម្មណ៍ និងប្ដេជ្ញាចិត្តរបស់តំណាងថ្នាក់ដឹកនាំសហគមន៍ ទើបជាប់ឆ្នោត។






