កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរការមានឬទ្ធិ នៅឃុំឬស្សីក្រាំង ស្រុកមោងឬស្សី និងសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរការមានឬទ្ធិ នៅឃុំឬស្សីក្រាំង ស្រុកមោងឬស្សី និងសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ដែលមានអ្នកចូលរួមសរុប ៤២នាក់ (ស្រី ២៥នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១)ចែករំលែកបទពិសោធន៍ ជោគជ័យដោយកសិករនាំមុខរបស់សហគមន៍កសិកម្មទាំងពីរ ដែលបានចិញ្ចឹមមាន់ផ្ទាល់ខ្លួនឯង និងលទ្ធផលទស្សនៈកិច្ចសិក្សានៅកន្លែងកសិករចិញ្ចឹមមាន់ និងសហគមន៍កសិកម្ម នៅខេត្តតាកែវ ២)បច្ចេកទេសសំខាន់ៗអំពីការចិញ្ចឹមមាន់តាមលក្ខណៈជីវសុវត្ថិភាព ៣)ការអនុវត្តន៍ផ្ទាល់លើការចាក់/បន្តត់/ជួស វ៉ាក់សាំងការពារជម្ងឺមាន់ ៤)ការផ្សំចំណីសម្រាប់មាន់សាច់/ធំដោយចំណាយថវិកាតិច ៥)ការបំបែកទឹកអ៊ីអឹម។







