April 25, 2025
ការផ្សព្វផ្សាយបន្ថែមអំពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងជម្រុញឱ្យមានការកៀគរប្រមូលប្រជាកសិករ
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានផ្សព្វផ្សាយបន្ថែមអំពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងជម្រុញឱ្យមានការកៀគរប្រមូលប្រជាកសិករ ដើម្បីចូលជាសមាជិកសហគមន៍កសិកម្ម នៅទីតាំងសាលាឃុំតាឡាត ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ២០នាក់ (ស្រី ២នាក់)។


