March 31, 2025
ពិនិត្យចម្ការបន្លែរបស់សមាជិកសហគមន៍ មានទាំងក្នុង និងក្រៅផ្ទះសំណាញ់ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ស្វាយប្រទាលក្នុងក្ដីសង្ឃឹម និងថ្នាក់ដឹកនាំក្រុមហ៊ុន Yamamoto Green ទៅពិនិត្យចម្ការបន្លែរបស់សមាជិកសហគមន៍ មានទាំងក្នុង និងក្រៅផ្ទះសំណាញ់ ដោយពិនិត្យលើប្រភេទបន្លែ គុណភាព និងបរិមាណ ដែលត្រូវធ្វើការផ្គត់ផ្គង់សម្រាប់សប្ដាហ៍ទី១ នៃដើមខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ជារួមថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុនបានឯកភាពគ្នាទៅលើប្រភេទបន្លែ និងតម្លៃ រីឯតម្លៃប្រភេទបន្លែខ្លះទៀត ចរចារគ្នាបន្ថែមឱ្យបានមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ផងដែរ។




