December 16, 2024
កិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មវីរៈជ័យជ័យជំនះ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានបើកកិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មវីរៈជ័យជ័យជំនះ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ដែលមានអ្នកចូលរួមសរុប ៨នាក់ (ស្រី ៤នាក់)។
កិច្ចប្រជុំនេះផ្តោតលើប្រធានបទដូចខាងក្រោម៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
-គោលការណ៍ណែនាំស្តីពីការរៀបចំមហាសន្និបាតរបស់សហគមន៍កសិកម្ម
-ផែនការអាជីវកម្ម និងផែនការផលិតកម្ម
-គំរូលិខិតរដ្ឋបាលផ្សេងៗ។