Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មលើផលិតកម្មស្វាយចន្ទី នៅភូមិគ្រញូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មលើផលិតកម្មស្វាយចន្ទី នៅភូមិគ្រញូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖

——————-

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ រៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មលើផលិតកម្មស្វាយចន្ទី នៅភូមិគ្រញូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ដែលមានអ្នកចូលរួមសរុប ១១៩នាក់ (ស្រី ៣១នាក់)។

 

លទ្ធផលសម្រេចបាន៖

១- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់

២- គណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ (ស្រី ២នាក់)

៣- អនុម័តលើតម្លៃភាគហ៊ុន ១០ ០០០រៀល និងប្រាក់សមាជិកភាព ៥ ០០០រៀល

៤- អនុម័តលើឈ្មោះ (សហគមន៍កសិកម្មគ្រញូងសែនជ័យ)

៥- អនុម័តលើមុខរបរ (លក់ផលិតផលកសិកម្ម ឥណទាន និងផ្គត់ផ្គង់ធាតុចូល)

៦- អនុម័តលើទីតាំងបណ្តោះអាសន្ន នៅក្នុងភូមិសែនអភិវឌ្ឍ។

 

 

 

Leave a Reply

Your email address will not be published.