Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផលិតផលមៀនអូរតាវ៉ៅសែនជ័យ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ការជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផលិតផលមៀនអូរតាវ៉ៅសែនជ័យ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមមានលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផលិតផលមៀនអូរតាវ៉ៅសែនជ័យ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ០៤នាក់)។

 

លទ្ធផលនៃការជួបប្រជុំពិភាក្សានេះ មានដូចខាងក្រោម៖

-បានរំលឹកឡើងវិញអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងគោលបំណង នៃការបង្កើតសហគមន៍កសិកម្ម ព្រមទាំងការជួយរៀបចំផែនការអាជីវកម្មសហគមន៍កសិកម្ម និងសម្រាប់សមាជិកម្នាក់ៗ

-បានសិក្សាស្វែងយល់អំពីបញ្ហាជួបប្រទះ របស់កសិករដាំមៀនប៉ៃលិន រួមមាន៖ កង្វះដើមទុន កង្វះទីផ្សារច្បាស់លាស់ (កិច្ចសន្យាទិញលក់មិនច្បាស់លាស់) កង្វះទឹក និងកង្វះចំណេះដឹងបច្ចេកទេសក្នុងការថែទាំចំការដើម្បីធ្វើអោយទទួលបានបរិមាណ និងគុណភាពផ្លែមៀន (បញ្ហាស្តង់ដា បញ្ហាជីថ្នាំកសិកម្មមិនសូវមានគុណភាព)

បានពិភាក្សា និងបង្ហាញអំពីទំរង់ប្រមូលទិន្នន័យ សម្រាប់ធ្វើផែនការអាជីវកម្ម របស់សហគមន៍កសិកម្ម និងសមាជិក

-បានពិភាក្សាអំពីការវិភាគសេដ្ឋកិច្ច លើផលិតកម្មដំណាំមៀនប៉ៃលិន។

 

 

 

Leave a Reply

Your email address will not be published.