December 4, 2024
កិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មតេនទុងជ័យ នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី រួមមានលោក ឈាង ណូរ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ស ធារី មន្រ្តីផែនការ តាមដានត្រួតពិនិត្យ និងវាយតម្លៃ បានបើកកិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មតេនទុងជ័យ នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុបចំនួន ០៨នាក់ (ស្រី ០១នាក់)។
កិច្ចប្រជុំនេះផ្ដោតលើប្រធានបទដូចខាងក្រោម៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-ភាពខុសគ្នារវាងការដឹកនាំ និងការគ្រប់គ្រង
-តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
-គោលការណ៍ណែនាំអំពីការរៀបចំមហាសន្និបាតរបស់សហគមន៍កសិកម្ម
-ផែនការអាជីវកម្ម និងផែនការផលិតកម្ម
-គំរូលិខិតរដ្ឋបាលផ្សេងៗ។