Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូង នៅភូមិចំនួន ២ ក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

មហាសន្និបាតកំណើតដំបូង នៅភូមិចំនួន ២ ក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ថុន សូរីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ផេង សុវណ្ណបូព៍ា ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៍កសិកម្ម លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យតាមដាន និងវាយតម្លៃ ព្រមទាំងទីប្រឹក្សាសម្របសម្រួលកម្មវិធី សម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូង នៅភូមិចំនួន ២ ក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ដ មានអ្នកចូលរួមសរុប ១៤៤គ្រួសារ (មេគ្រួសារជាស្រី្ត ៧៨គ្រួសារ)។

លទ្ធផលនៃមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖

  • កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មព្រីងធំអភិវឌ្ឍន៍ជីវភាពកសិករ”
  • បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ៥រូប
  • បោះឆ្នោតជ្រើសរើសបានគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប
  • កំណត់យកទីតាំងក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ដជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
  • មុខរបររបស់សហគមន៍មាន៖ ជំនួញទីផ្សារទិញលក់កសិផល (ចន្ទី, ដំឡូងមី, ស្រូវ, សណ្ដែកសៀង,…) ផ្គត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ, ជី, ថ្នាំកសិកម្ម)សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
  • អនុម័តប្រាក់ភាគហ៊ុន ៤០,០០០៛ ក្នុង១ហ៊ុន និងប្រាក់សមាជិកភាព ៥,០០០៛ ក្នុងមួយគ្រួសារ • •  អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
  • ការបែងចែកប្រាក់ចំណេញ៖

– មូលនិធិបម្រុង ២០%

– មូលនិធិបណ្តុះបណ្តាល ៣%

– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍​ ២៨%

– មូលនិធិលើកទឹកចិត្ត(សមាជិក) ១%

– មូលនិធិអភិវឌ្ឍន៍មុខជំនួញ​ ១៦%

– ប្រាក់ភាគលាព(សមាជិក) ៣០%

– មូលនិធិសង្គម និងកុមារ ២%។

Leave a Reply

Your email address will not be published.