September 6, 2024
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម សម្រាប់ផលិតកម្មមាន់ស្រែ នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម សម្រាប់ផលិតកម្មមាន់ស្រែ នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន មានអ្នកចូលរួមសរុប ១២១នាក់ (ស្រី ៧៨នាក់)។
លទ្ធផលនៃមហាសន្និបាតសម្រេចបាន៖
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបាន ៥នាក់ (ស្រី ២នាក់) និងគណៈកម្មាធិការត្រួតពិនិត្យបាន ៣នាក់
-បោះឆ្នោតជ្រើរើសយកឈ្មោះសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បយ៉ាខា តម្លៃភាគហ៊ុន ក្នុង១ហ៊ុន ២០០០០រៀល និងប្រាក់សមាជិកភាព ១០០០០រៀលក្នុង១នាក់
-ជ្រើសរើសទីតាំងសហគមន៍បណ្តោះអាសន្ន នៅផ្ទះលោក តូច ឃឿន ដែលជាប្រធានសហគមន៍
-កំណត់យកមុខរបរចំនួន ៤ រួមមាន៖ ១.ចិញ្ចឹម និងទិញ-លក់មាន់ស្រែ ២.ផ្គត់ផ្គង់ធាតុចូលសម្រាប់ការចិញ្ចឹមមាន់ ៣.ផលិតចំណើសត្វដើម្បីលក់ជូនសមាជិក និង ៤.ធ្វើឥណទានកសិកម្ម។