មហាសន្និបាតកំណើតដំបូងរបស់សហគមន៍ពោតក្រហមឆ្នាំ២០២៤ នៅភូមិកូនដំរី ឃុំស្ទឹងស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ផាន ផាន់ណារ៉ា និងគាំទ្រកិច្ចការបច្ចេកទេសទូទៅដោលោក កែវ ចាន់តារា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការចូលរួមពីលោក សួស សារី ទីប្រឹក្សាសម្របសម្រួលកម្មវិធី លោក សាង សុធី មន្រ្តីទទួលបន្ទុកគណនេយ្យ និងត្រួតពិនិត្យ និងវាយតម្លៃ បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍ពោតក្រហមឆ្នាំ២០២៤ នៅភូមិកូនដំរី ឃុំស្ទឹងស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកស្រី ស្រី ចាន់អេង អភិបាលរងស្រុកសាលាក្រៅ លោក ជា យ៉ុន មេឃុំស្ទឹងត្រង់ កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក តូ លីដា ប្រការិយាល័យបរិស្ថាន និងធនធានធម្មជាតិ និងក្រុមការងាររបស់មន្ទីរចំនួន ០៥នាក់ ព្រមទាំងសមាជិកសហគមន៍ចូលរួមសរុបចំនួន ៦៧នាក់ (ស្រី ៣៦នាក់)។
លទ្ធផលនៃមហាសន្និបាតសម្រេចបាន៖
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន ៥នាក់ (ស្រី ២នាក់)
-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបាន ៣នាក់ (ស្រី ១នាក់)។
-បោះឆ្នោតជ្រើសរើសយកឈ្មោះសហគមន៍ថា សហគមន៍កសិកម្មស្ទឹងត្រង់មហាសាមគ្គី
-តំលៃភាគហ៊ុន ក្នុង ១ហ៊ុនគឺ ៣០ ០០០រៀល ប្រាក់សមាជិកភាព ១០ ០០០រៀលក្នុង១នាក់
-យកទីតាំងសហគមន៍បណ្តោះអាសន្ន ដោយដាក់នៅផ្ទះលោកប្រធានសហគមន៍ លោក ណុំ ឆេន ដែលស្ថិតក្នុងភូមិកូនដំរីក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
កិច្ចការដែលក្រុមការងារគាំទ្របច្ចេកទេស និងរៀបចំសហគមន៍ ព្រមទាំងក្រុមប្រឹក្សាភិបាលសហគមន៍ត្រូវធ្វើបន្ត គឺការរៀបចំឯកសារពាក់ព័ន្ធសម្រាប់ចុះបញ្ជីសហគមន៍ជាផ្លូវការមុនដំណាច់ឆ្នាំ ២០២៤ នេះ។