មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែ នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែ នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លងវែង ដែលមានអ្នកចូលរួមសរុប ១២៧នាក់ (ស្រី ៦៨នាក់)។
+ គណៈធិបតីអញ្ជើញចូលរួមមាន៖
១-លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទ
២-លោកស្រី ណាក កមល អភិបាលរងស្រុកអន្លង់វែង
៣-លោក សឿន សំបូ ប្រធានការិយាល័យកសិកម្មស្រុកអន្លង់វែង។
+ភ្ញៀវកិត្តិយសអញ្ញើញចូលរួមមាន៖
១-លោក ផូ ម៉េងអ៊ី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត
៣-កញ្ញា ឈឿន ឆៃលីន មន្រ្តីកសិកម្មឃុំ អន្លង់វែង
៤-លោក មី កវី មន្ត្រីកសិកម្មឃុំលំទង
៥-លោក គឺម គន មេភូមិទួលប្រាសាទ។
+ លទ្ធផលសម្រេចបាន៖
១.បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ០៥នាក់ (ស្រី ០៤នាក់)
២.បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់ (ស្រី ៣នាក់)
៣.ឈ្មោះសហគមន៍កសិកម្មមាន់ស្រែភូមិទួលប្រាសាទ
៤.តម្លៃភាគហ៊ុន ១០ ០០០រៀល
៥.ប្រាក់សមាជិកភាព ៥០០០រៀល/អាណត្តិ
៦.បង្ហាញសង្ខេបអំពីតួនាទី និងការទទួលខុសត្រូវេបស់ថ្នាក់ដឹកនាំសហគមន៍។
+ ការងារបន្ត គឺសម្របសម្រួលរៀបចំឯកសារសហគមន៍ស្នើសុំការចុះបញ្ជី។