មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ដោយមានកសិករមកពី ៤ភូមិ ក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ផេង សុវណ្ណបូព៍ា ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៍កសិកម្មខេត្ត លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យតាមដាន និងវាយតម្លៃ លោកតំណាងការិយាល័យការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកឆែប ព្រមទាំងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ដោយមានកសិករមកពី ៤ភូមិ ក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប មានអ្នកចូលរួមសរុប ១៦០គ្រួសារ (ស្រីជាមេគ្រួសារ ១០៩គ្រួសារ)។
លទ្ធផលមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកំពង់ស្រឡៅពីរមេគង្គព្រះនិម្មិត”
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ៥រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ៣រូប
- កំណត់យកស្ថិតក្នុងភូមិព្រះឥន្ធ ឃុំកំពង់ស្រឡៅពីរ ក្នុងស្រុកឆែប ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
- មុខរបររបស់សហគមន៍មាន៖ ជំនួញទីផ្សារទិញលក់កសិផល (ចន្ទី, ដំឡូងមី, ស្រូវ, សណ្ដែកសៀង…) ផ្កត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ, ជី, ថ្នាំកសិកម្ម) សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
- អនុម័តប្រាក់ភាគហ៊ុន ៣០,០០០៛ក្នុង១ហ៊ុន រីឯប្រាក់សមាជិកភាព ៥,០០០៛ក្នុងគ្រួសារ អនុម័តលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង
- ការបែងចែកប្រាក់ចំណេញ៖
– មូលនិធិបម្រុង ២០%
– មូលនិធិបណ្តុះបណ្តាល ៣%
– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍ ២៨%
– មូលនិធិលើកទឹកចិត្ត ១%
– មូលនិធិអភិវឌ្ឍន៍មុខជំនួញ ១៦%
– ប្រាក់ភាគលាព ៣០%
– មូលនិធិសង្គម និងកុមារ ២% ។