August 26, 2024
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ស្ថិតក្នុងភូមិវត្តអូរដូបតាក្រោម ភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមជាអធិបតីដោយ លោកស្រី ស្រ៊ី ចាន់អេង អភិបាលរងស្រុកសាលាក្រៅ ទទួលបន្ទុកកិច្ចការសហគមន៍កសិកម្ម លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកសលាក្រៅ មេឃុំស្ទឹងត្រង់ មេភូមិ លោកទីប្រឹក្សា មន្រ្តីបង្គោលត្រួតពិនិត្យវាយតំលៃ និងសមាជិកនិងកសិករស្ម័គ្រចិត្តចូលរួម សរុបចំនួន ៥៧នាក់ (ស្រី ១១នាក់)។
លទ្ធផលមហាសន្និបាតកំណើតដំបូងបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មមៀនប៉ៃលិនស្រុកសាលាក្រៅ” មានអក្សរកាត់ (ស.ហ.ក.ម.ប.ស)
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន០៥ រូប ក្នុងនោះមានស្រ្តី ១ រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
- កំណត់យកទីតាំងបណ្តោះអាសន្នរបស់សហគមន៍ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
- បានអនុម័តលើមុខរបរសហគមន៍កសិកម្មមៀនប៉ៃលិនស្រុកសាលាក្រៅ ចំនួន ០៥មុខរបរ៖ (១.ប្រមូលទិញលក់ ផលិតផលមៀនប៉ៃលិន ២.ផ្គត់ផ្គង់ធាតុចូលកសិកម្ម ៣.ឥណទានកសិកម្មខ្នាតតូច ៤.កែច្នែផលិតផលមៀនប៉ៃលិន ៥.សេវាកម្ម ក្នុងវិស័យផលិតកម្មមៀននិងកសិកម្ម)
- អនុម័តប្រាក់ភាគហ៊ុន ៥០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាព ១,០០០៛/គ្រួសារ។