August 23, 2024
ការអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅស្រុកសំឡូត ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំដោយលោក សរ ចាន់ធី និងសហការីចំនួន៣រូប បានទៅស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅក្នុងប្រទេសកម្ពុជា ដើម្បីចងក្រងបញ្ជីសមាសភាពចង្រៃជាមូលដ្ឋានគ្រឹះ ក្នុងការចចារពង្រីកទីផ្សារទុរេនរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
លទ្ធផល មានដូចខាងក្រោម៖
– សំណាកសត្វល្អិតរួម (ទាំងសំណាកសត្វល្អិតចង្រៃលើដំណាំទុរេន ព្រមទាំងមិនមែនលើដំណាំទុរេន និងសត្វល្អិតមានប្រយោជន៍) ចំនួន ៤១សំណាក
– សំណាកជម្ងឺរួមមាន ០៧សំណាក
– សំណាកណេម៉ាតូត (ទាំងសំណាកដី និងសំណាកឫសដំណាំទុរេន) ចំនួន២០សំណាក
– សំណាកស្មៅចង្រៃរួម ០៥សំណាក។