កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តស្វាយរៀង ព្រះវិហារ ប៉ៃលិន តាកែវ ពោធិ៍សាត់ កំពង់ចាម កំពង់ស្ពឺ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង ព្រះវិហារ ប៉ៃលិន តាកែវ ពោធិ៍សាត់ កំពង់ចាម កំពង់ស្ពឺ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តស្វាយរៀង ស្រុកស្វាយជ្រំ ឃុំក្រោលគោ ភូមិបន្លាស្អិត មានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ៧នាក់)។


២).ខេត្តព្រះវិហារ ស្រុកជាំក្សាន្ដ ឃុំមរកត ដោយមានភូមិចំនួន ៦ភូមិ មានអ្នកចូលរួមសរុប ១៤៣នាក់ (ស្រី ១១៥នាក់) និងឃុំព្រីងធំ ដោយមានភូមិចំនួន ២ភូមិ មានអ្នកចូលរួមសរុប ១៤១នាក់ (ស្រី ១២២នាក់)។





៣).ខេត្តប៉ៃលិន ស្រុកសាលាក្រៅ ឃុំស្ទឹងកាច់ ភូមិឡាក់ហុកពីរ មានអ្នកចូលរួមសរុប ៨៥នាក់ (ស្រី ៤៣នាក់) និងឃុំស្ទឹងត្រង់ ភូមិដីស្អិត ភ្នំព្រាល និងភូមិបាយសី មានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ១៦នាក់)។


៤).ខេត្តតាកែវ ស្រុកព្រៃកប្បាស ឃុំចំប៉ា ភូមិចំប៉ា មានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ៣៥នាក់)។


៥).ខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញ ឃុំព្រងិល ភូមិដំណាក់ត្រយឹង មានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ៧នាក់)។


៦).ខេត្តកំពង់ចាម ស្រុកស្រីសន្ធរ ឃុំប្រាំយាម មានអ្នកចូលរួមសរុប ១៧៥នាក់ (ស្រី ៩២នាក់)។


៧).ខេត្តកំពង់ស្ពឺ ក្រុងឧដុង្គម៉ែជ័យ សង្កាត់ត្រាចទង មានអ្នកចូលរួមសរុប ១៥៤នាក់ (ស្រី ៨៤នាក់)។



៨).ខេត្តបន្ទាយមានជ័យ ស្រុកព្រះនេត្រព្រះ ឃុំជប់វ៉ារី មានអ្នកចូលរួមសរុប ១១៣នាក់ (ស្រី ៩៣នាក់) និងក្រុងប៉ោយប៉ែត សង្កាត់និមិត្ត ភូមិថ្មសិន មានអ្នកចូលរួមសរុប ២៣នាក់ (ស្រី ១៥នាក់)។





៩).ខេត្តឧត្តរមានជ័យ ឃុំទំនប់ដាច់ ភូមិសែនសុខ ទំនប់ដាច់ ទួលពង្រ ទួលចារ ទួលប្រាសាទ និងភូមិជ័យនិវត្តន៍ មានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ៥នាក់)។



គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។