July 10, 2024
ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមហ៊ុន Hong Mao Biochemicals ពិនិត្យតាមចម្ការដាំម្នាស់ នៅឃុំរបស់មង្គល់ ស្រុកមោងឬស្សី និងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជូនដំណើរទស្សនកិច្ចសិក្សារបស់ក្រុមហ៊ុន Hong Mao Biochemicals រួមមាន លោក Pornchai Wangwittaya នាយកប្រតិបត្ដិ និងសហការី មកពីប្រទេសថៃ និងតៃវ៉ាន់ ដែលអមដំណើរដោយលោក ស៊ុន បូរេត ប្រធានក្រុមទីប្រឹក្សានៃកម្មវិធី ASPIRE-AT ទៅកាន់ឃុំរបស់មង្គល់ ស្រុកមោងឬស្សី និងឃុំព្រែកជីក ស្រុករុក្ខគិរី ដើម្បីចូលរួមប្រជុំ និងពិនិត្យតាមចម្ការដាំម្នាស់ មានអ្នកចូលរួមសរុប ៣២នាក់ (ស្រី ១៣នាក់)។




