July 9, 2024
ការទៅផ្ដល់ព័ត៌មានអំពីរបាយការណ៍គំហើញបឋម និងផ្ទៀងផ្ទាត់ទិន្នន័យទ្បើងវិញជាមួយក្រុមកសិករនៅឃុំខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃអគ្គនាយកដ្ឋានកសិកម្ម បានទៅផ្ដល់ព័ត៌មានអំពីរបាយការណ៍គំហើញបឋម និងផ្ទៀងផ្ទាត់ទិន្នន័យទ្បើងវិញជាមួយក្រុមកសិករនៅឃុំខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ជាលទ្ធផលសម្រេចបាន៖
ក.ការប្រជុំរួមជាមួយតំណាងកសិករ (៣៤គ្រួសារ) និងអាជ្ញាធរមូលដ្ឋាន (ភូមិ និងឃុំ) ក្រុមការងារបានបង្ហាញរបាយការណ៍របបគំហើញ និងពិភាក្សាផ្ទៀងផ្ទាត់ព័ត៌មានអំពី ៖
- ស្ថានការណ៍រួមរបស់កសិករដែលរួមមាន ៖ ប្រជាសាស្ត្រ កម្រិតជីវភាព ចំណេះដឹងផ្នែកការងារកសិកម្ម ស្ថានភាពដី អាកាសធាតុ ទីតាំងដីធ្វើកសិកម្ម និងប្រភេទដំណាំដែលកសិករនិយមធ្វើការដាំដុះជាដើម
- បច្ចេកទេសដាំដុះ ការប្រើជីនិងថ្នាំកសិកម្ម ប្រព័ន្ធស្រោចស្រព គ្រឿងយន្តកសិកម្ម ផ្ទះសំណាញ់ និងឧបករណ៍ ផ្សេងៗទៀត
- ទីផ្សារលក់ធាតុចូល និងការប្រមូលទិញនិងលក់កសិផលនៅក្នុងឃុំ និងតំបន់
- បញ្ហាប្រឈម សក្តានុពលផលិតកម្ម និងទីផ្សាររបស់កសិករ
- ចំនួនកសិករដែលស្ម័គ្រចិត្ត និងលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប
ខ.ការចុះតាមខ្នងផ្ទះដើម្បីបង្ហាញរបាយការណ៍គំហើញ និងផ្ទៀងផ្ទាត់ទិន្នន័យ បានចុះតាមខ្នងផ្ទះ និងចំការរបស់កសិករម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដូចខាងក្រោម ៖
- បញ្ជាក់អំពីជំហរក្នុងការស្ម័គ្រចិត្តចូលរួមចងក្រងសហគមន៍កសិកម្មទំនើប
- ចំណេះដឹងអំពីសហគមន៍កសិកម្មទំនើប
- ប្រភេទដំណាំចង់ធ្វើការដាំដុះរួមក្នុងសហគមន៍កសិកម្មទំនើប
- ទីតាំងដី ផ្ទៃដីដាំដុះ និងស្ថានភាពដី ដែលយកមកចូលរួមក្នុងសហគមន៍កសិកម្មទំនើប
- ចំណាយក្នុងផលិតកម្មដំណាំនីមួយៗ ទិន្នផលទទួលបានតាមមុខដំណាំនីមួយៗ ទីផ្សារលក់កសិផល និងប្រាក់ចំណូលពីការលក់ផលដំណាំរបស់គ្រូសារកសិករនីមួយៗ។
- បច្ចេកទេសដាំដុះ ប្រព័ន្ធស្រោចស្រព ការប្រើជីនិងថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម ផ្ទះសំណាញ់ និងឧបករណ៍ផ្សេងៗទៀត។