Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ

កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ

កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ
——————
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានរៀបចំកម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់ពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវ៉ាក់តម្លៃមាន់ស្រែរបស់កសិករ សយ ចាន់ណាត នៅភូមិទំបន់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសិក្សាពីកសិករនាំមុខខេត្តត្បូងឃ្មុំ ស្វាយរៀង តាកែវ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម រតនគិរី ព្រៃវែង ព្រះវិហារ ព្រះសីហនុ បាត់ដំបង និងខេត្តកណ្តាល ដែលមានសមាជិកសរុប១៩នាក់ ស្រី០៩នាក់។ កម្មវិធីសិក្សានេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៅដល់កសិករនាំមុខអំពីខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ សម្រាប់ជាមូលដ្ឋានចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យទាំងអស់ ទៅដល់សហគមន៍កសិកម្មគោលដៅរបស់ខ្លួនវិញ។
ថ្ងៃទី១៖ ការចែករំលែកបទពិសោធន៍ដូចជា៖
-បច្ចេកទេសការសាងសង់ទ្រុង
-ការជ្រើសរើសពូជមាន់ដែលធន់ជំងឺ​និងមានការលូតលាស់លឿន
-ការផលិតចំណីសម្រាប់មាន់យកសាច់ និងមាន់ពង
-ការថែទាំង និងអនាម័យ
-ការប្រើប្រាស់ថ្នាំ និងការព្យាបាលជំងឺមាន់
-ការយកស្ពែម និងបង្កាត់សប្បនិម្មិត្ត
—————

Leave a Reply

Your email address will not be published.