Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យ​ និងផ្ទៀងផ្ទាត់ទិន្នន័យ​សហគមន៍កសិកម្ម​​ និងសមាជិកសហគមន៍កសិកម្ម នៅខេត្តក្រចេះ ស្ទឹងត្រែង​ និងខេត្តរតនគិរី

ការពិនិត្យ​ និងផ្ទៀងផ្ទាត់ទិន្នន័យ​សហគមន៍កសិកម្ម​​ និងសមាជិកសហគមន៍កសិកម្ម នៅខេត្តក្រចេះ ស្ទឹងត្រែង​ និងខេត្តរតនគិរី

កម្មវិធី ASPIRE-AT ៖

——————-

ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានពិនិត្យ​ និងផ្ទៀងផ្ទាត់ទិន្នន័យ​សហគមន៍កសិកម្ម​​និងសមាជិកសហគមន៍កសិកម្ម ដែលបានជ្រើសរើស​ និងបង្កើតក្នុងឆ្នាំ២០២៣ នៅតាមមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទខេត្តក្រចេះ ស្ទឹងត្រែង​ និងខេត្តរតនគិរី។

គោលបំណងគឺដើម្បី៖

– ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចំនួនសហគមន៍កសិកម្ម និងគ្រួសារជាសមាជិកសហគមន៍កសិកម្ម ដែលបានជ្រើសរើស និងបង្កើតក្នុងឆ្នាំ២០២៣

– ជម្រុញការបញ្ចូលទិន្នន័យសហគមន៍កសិកម្ម និងគ្រួសារជាសមាជិកសហគមន៍កសិកម្មឆ្នាំ២០២៣ ទៅក្នុងប្រព័ន្ធ MIS

– ពិភាក្សាអំពីបញ្ហាប្រឈម​​ និងដំណោះស្រាយ​ ដែលកើតមាននៅក្នុងសហគមន៍កសិកម្ម​ ក៏ដូចជាមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ដែលជាតួរអង្គដ៏សំខាន់ក្នុងការសម្របសម្រួលបង្កើត និងតម្រង់ទិសអោយសហគមន៍កសិកម្ម​ ទទួលបានជោគជ័យ។

Leave a Reply

Your email address will not be published.