June 28, 2024
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម មានអ្នកចូលរួមសរុប ១៥៣នាក់ (ស្រី ៨៣នាក់)។
លទ្ធផលនៃមហាសន្និបាតបានអនុម័ត៖
- ឈ្មោះ “សហគមន៍កសិកម្មកោះមិត្តអភិវឌ្ឍន៍
- ជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
- ជ្រើសរើសគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
- កំណត់យកទីតាំងនៅភូមិកំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
- មុខរបររបស់សហគមន៍មាន៖ ចិញ្ចឹមមាន់ ទីផ្សារ សេវាកម្ម ទិញ-លក់ផលិតផលកសិកម្ម ទិញលក់ធាតុចូលកសិកម្ម…។ល។
- ប្រាក់ភាគហ៊ុន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាព ៥,០០០៛/គ្រួសារ
- ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតនេះតទៅ។
![photo_5_2024-06-28_10-45-44](https://i0.wp.com/aspirekh.org/wp-content/uploads/2024/06/photo_5_2024-06-28_10-45-44.jpg?fit=1280%2C576&ssl=1)
![photo_2_2024-06-28_10-45-44](https://i0.wp.com/aspirekh.org/wp-content/uploads/2024/06/photo_2_2024-06-28_10-45-44.jpg?fit=1280%2C578&ssl=1)
![photo_3_2024-06-28_10-45-44](https://i0.wp.com/aspirekh.org/wp-content/uploads/2024/06/photo_3_2024-06-28_10-45-44.jpg?fit=1280%2C578&ssl=1)
![photo_4_2024-06-28_10-45-44](https://i0.wp.com/aspirekh.org/wp-content/uploads/2024/06/photo_4_2024-06-28_10-45-44.jpg?fit=1280%2C576&ssl=1)
![photo_1_2024-06-28_10-45-44](https://i0.wp.com/aspirekh.org/wp-content/uploads/2024/06/photo_1_2024-06-28_10-45-44.jpg?fit=1080%2C811&ssl=1)