Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគោកប្រាសាទ ស្រុកក្រឡាញ់ ខេត្តសៀមរាប

មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគោកប្រាសាទ ស្រុកក្រឡាញ់ ខេត្តសៀមរាប

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគោកប្រាសាទ ស្រុកក្រឡាញ់ មានអ្នកចូលរួមសរុប ៤២នាក់ (ស្រី ២៥នាក់)។

លទ្ធផលនៃមហាសន្និបាតនេះ មានដូចខាងក្រោម៖

  • បានកំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍន៍
  • បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
  • បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
  • កំណត់យកភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
  • មុខរបររបស់សហគមន៍មាន៖ សេវាកម្ម ទិញ/លក់ធាតុចូលកសិកម្ម និងឥណទានខ្នាតតូច ។ល។
  • អនុម័តប្រាក់ភាគហ៊ុន ៥០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ៥,០០០៛/គ្រួសារ
  • ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម នៅថ្ងៃទី៥ ខែកក្កដា ក្រោយថ្ងៃធ្វើមហាសន្និបាតកំណើតដំបូងនេះតទៅ។

Leave a Reply

Your email address will not be published.