June 27, 2024
មហាសន្និបាតវិសាមញ្ញរបស់សហគមន៍កសិកម្មកសិកររុងរឿង ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចូលរួមមហាសន្និបាតវិសាមញ្ញរបស់សហគមន៍កសិកម្មកសិកររុងរឿង ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានអ្នកចូលរួមសរុប ១១៨នាក់ (ស្រី ៧៨នាក់)។
សហគមន៍កសិកម្មបានអនុម័តបញ្ចូលសមាជិកថ្មីចំនួន ៥២នាក់ និងអនុម័តជ្រើសរើសស្រ្តី ១រូប ចូលជាសមាជិកក្រុមប្រឹក្សាសហគមន៍ ព្រមទាំងបានពិភាក្សា និងឯកភាពគ្នាលើគោលការណ៍បង់ប្រាក់ភាគហ៊ុនរបស់សមាជិកថ្មីផងដែរ។
សហគមន៍កសិកម្មនេះត្រូវបានជ្រើសរើសអនុវត្តលើខ្សែច្រវ៉ាក់ផលិតកម្មមាន់ស្រែ ក្នុងកម្មវិធី ASPIRE-AT សម្រាប់តំរូវការក្នុងស្រុក ដែលមានសមាជិកចិញ្ចឹមមាន់ចំនួន ១១០គ្រួសារ ក្នុងចំណោមសមាជិកសហគមន៍សរុបចំនួន ១៥១គ្រួសារ។