June 27, 2024
កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅខេត្តបាត់ដំបង និងខេត្តកំពង់ធំ
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង និងខេត្តកំពង់ធំ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តបាត់ដំបង ស្រុកឯកភ្នំ ឃុំពាមឯក មានអ្នកចូលរួមសរុប ៧៤នាក់ (ស្រី ១៥នាក់)។
២).ខេត្តកំពង់ធំ ស្រុកតាំងគោក ឃុំច្រនៀង មានអ្នកចូលរួមសរុប ២៩នាក់ (ស្រី ០៩នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។