Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំក្រពើពីរ និងសមាជិកបណ្ដុំអាជីរកម្មនៃកម្មវិធី ASPIRE

ការជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំក្រពើពីរ និងសមាជិកបណ្ដុំអាជីរកម្មនៃកម្មវិធី ASPIRE

កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត និងលោក ម៉ែន វណ្ណៈ មន្រ្តីទទួលបន្ទុកផ្នែក ត្រួតពិនិត្យ និងវាយតម្លៃ (M&E) បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំក្រពើពីរ និងសមាជិកបណ្ដុំអាជីរកម្មនៃកម្មវិធី ASPIRE ក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយកម្មវិធី ASPIRE-AT (២)សិក្សាអំពីខ្សែច្រវាក់ផលិតកម្មដំណាំបន្លែសុវត្ថិភាពនៃសមាជិកបណ្ដុំអាជីវកម្ម (៣)សិក្សាអំពីប្រភេទផលិតកម្មដំណាំបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លទ្ធផល៖(១)កម្មវិធីASPIRE-AT បានផ្សព្វផ្សាយដល់ក្រុមប្រឹក្សាឃុំក្រពើពីរ (២) សមាជិកបណ្ដុំអាជីវកម្មនៅបន្តផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់ទីផ្សារក្នុងស្រុក (៣)ប្រភេទផលិតកម្មដំណាំបន្លែរួមមាន៖ ស្ពៃក្រញ៉ាញ់ ខ្ទឹមដើម សណ្ដែកទ្រើង  ត្រប់ស្រួយ ល្ហុង ក្រូចឆ្នា និងស្លឹកក្រូចសើច។

Leave a Reply

Your email address will not be published.