កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង ស្វាយរៀង តាកែវ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ព្រះសីហនុ ពោធិ៍សាត់ សៀមរាប កំពត និងខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅ៖
១).ខេត្តបាត់ដំបង ស្រុកមោងឬស្សី ឃុំគារ សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ មានអ្នកចូលរួមសរុប ៥៥នាក់ (ស្រី ៤៨នាក់ និងឃុំព្រៃតូច សហគមន៍កសិកម្មពន្លឺព្រៃតូត មានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ១៩នាក់)។
២).ខេត្តស្វាយរៀង ស្រុករំដួល ឃុំជ្រុងពពេល ភូមិត្រពាំងក្រែត ភូមិទួលសាលា និងភូមិត្រពាំងគ្រួស មានអ្នកចូលរួមសរុប ១៦នាក់ (ស្រី ៦នាក់)។
៣).ខេត្តតាកែវ ស្រុកត្រាំកក់ ឃុំជាងទង ភូមិអង្គបក្សី សហគមន៍កសិកម្មបក្សីរីករាយ មានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ៣៦នាក់) និងឃុំឧត្តមសូរិយា ភូមិរំពាក់ពេន សហគមន៍កសិកម្មរំពាក់ពេន មានអ្នកចូលរួមសរុប ៤៥នាក់ (ស្រី ៤០នាក់)។
៤).ខេត្តរតនគិរី ស្រុកបរកែវ ឃុំកក់ ភូមិកាចក់ សហគន៍កសិកម្មស្វាយចន្ទី មានអ្នកចូលរួមសរុប ១០១នាក់ (ស្រី ២៩នាក់)។
៥).ខេត្តកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្តូង។
៦).ខេត្តត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ឃុំបឹងព្រួល មានអ្នកចូលរួមសរុប ១៦៥នាក់ (ស្រី ៦៦នាក់)។
៧).ខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ ឃុំអូរត្រេះ និងឃុំទំនប់រលក មានអ្នកចូលរួមសរុប ១២នាក់ (ស្រី ៥នាក់)។
៨).ខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ សង្កាត់លលកស ភូមិដប់បាត មានអ្នកចូលរួមសរុប ០៩នាក់ (ស្រី ៣នាក់)។
៩).ខេត្តសៀមរាប ស្រុកស្វាយលើ ឃុំបឹងមាលា មានអ្នកចូលរួមសរុប ៤៥នាក់ (ស្រី ៣០នាក់)។
១០).ខេត្តកំពត ស្រុកដងទង់ ឃុំល្អាង ភូមិល្អាង មានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៤៨នាក់)។
១១).ខេត្តប៉ៃលិន សង្កាត់អូរតាវ៉ៅ ភូមិក្រចាប់ ភូមិប៉ាងរលឹម និងភូមិភ្នំដំបង មានអ្នកចូលរួមសរុប ៦នាក់។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។