ការផ្សព្វផ្សាយអំពីគោលបំណង និងសកម្មភាពនៃកម្មវិធី ASPIRE-AT ព្រមទាំងគោលគំនិតនៃការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្ម នៅភូមិព្រៃកប្បាស ឃុំចន្ត្រី ស្រុករមាសហែក
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពីគោលបំណង និងសកម្មភាពនៃកម្មវិធី ASPIRE-AT ព្រមទាំងគោលគំនិតនៃការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្ម នៅភូមិព្រៃកប្បាស ឃុំចន្ត្រី ស្រុករមាសហែក ដែលមានការអញ្ជើញចូលរួមពីលោក អ៊ឹម ភន មេឃុំចន្ត្រី លោកប្រធានស្តីទី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករមាសហែក លោកមេភូមិព្រៃកប្បាស លោកមេភូមិគរ ព្រមទាំងប្រជាពលរដ្ឋទាំង២ភូមិ សរុបចំនួន ៧០នាក់ (ស្រី ៥២នាក់)។
បន្ទាប់ពីមិតចូលរួមរបស់លោកមេឃុំ លោក ជា សុផុន អ្នកសម្របសម្រួលកម្មវិធី និងលោក រត្ន័ ចក់ អនុប្រធានការិយាល័អភិវឌ្ឍន៍សហគមន៍ បានលើកឡើងអំពីគោលបំណង និងអត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្ម ជាមួយនឹងលក្ខខណ្ឌចាំបាច់មួយចំនួន ដែលអាចបង្កើតសហគមន៍កសិកម្មបាន ជូនដល់អ្នកចូលរួមអោយបានយល់ដឹង និងសម្រេចចិត្តឯកភាព ចូលរួមក្នុងដំណើរការរៀបចំចងក្រងជាសហគមន៍កសិកម្ម។ មុននឹងបញ្ចប់ លោក ហ៊ុន សារ៉តថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាតំណាងអោយលោកប្រធានមន្ទីរ បានធ្វើការបូកសរុប និងវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំ និងជម្រាបជូនអាជ្ញាធរ ព្រមទាំងអ្នកចូលរួមទាំងអស់អោយយល់ច្បាស់អំពីសារៈប្រយោជន៍ នៃការបង្កើតសហគន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE -AT ក្នុងការត្រៀមខ្លួនចូលរួមចងក្រងសហគន៍កសិកម្មតាមជំហានជាបន្តបន្ទាប់។