Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃការចងក្រង និងបង្កើតសហគមន៍កសិកម្មមាន់ស្រែ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង

ការប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃការចងក្រង និងបង្កើតសហគមន៍កសិកម្មមាន់ស្រែ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃការចងក្រង និងបង្កើតសហគមន៍កសិកម្មមាន់ស្រែ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង។ កិច្ចប្រជុំនេះ មានការដឹកនាំសម្របសម្រួលដោយលោក ហៃ ចំរើន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ជាប វន្ថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកណ្ដាលស្ទឹង ចូលរួមដោយក្រុមការងារកម្មវិធីថ្នាក់ខេត្ត មេឃុំ ជំទប់ទី១ ក្រុមប្រឹក្សាឃុំ សមាជិកបណ្ដុំអាជីវកម្មមាន់នៃកម្មវិធី ASPIRE មេភូមិ អនុភូមិ និងកសិករស្ម័គ្រចិត្តចង់ចូលរួមជាមួយសហគមន៍កសិកម្មថ្មីនេះ មានចំនួនសរុប ៥២នាក់ (ស្រី ១៤នាក់)។

លទ្ធផលនៃកិច្ចប្រជុំនេះ៖

– បានផ្សព្វផ្សាយសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីលក្ខន្ដិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម

– បានរៀបចំជ្រើសរើសកសិករស្ម័គ្រចិត្តសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ (ក្រុមប្រឹក្សាភិបាល ១០រូប និងគណៈកម្មការត្រួតពិនិត្យ ០៧រូប)

– បានកំណត់ទីតាំងសម្រាប់រៀបចំស្នាក់ការសហគមន៍កសិកម្ម

– បានត្រៀមឈ្មោះសម្រាប់សហគមន៍កសិកម្មដែលនឹងត្រូវអនុម័តជ្រើសរើសក្នុងមហាសន្និបាត

– បានគ្រោងមុខរបរសម្រាប់អាជីវកម្មរបស់សហគមន៍កសិកម្ម

– បានកំណត់ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាពរបស់សហគមន៍ និង

– បានកំណត់កាលបរិច្ឆេទរៀបចំធ្វើមហាសន្និបាតកំណើតដំបូង។

Leave a Reply

Your email address will not be published.