Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើបរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី “ជ័យសំបូរ” និងកសិករ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ការចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើបរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី “ជ័យសំបូរ” និងកសិករ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កម្មវិធី ASPIRE-AT ខេត្តកំពង់ធំ៖

——————-

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងសហការី បានចុះជួបពិភាក្សាជាមួយសមាជិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្តីពី ការចងក្រងនិងបង្កើតជាសហគមន៍កសិកម្មទំនើប នៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ដែលមានអ្នកចូលរួម ៥៥នាក់ ស្រី ១៥នាក់។

លទ្ធផលក្រោយកិច្ចប្រជុំពិភាក្សា មានសមាជិកនិងសហគមន៍កសិកម្មដែលបានចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប រួមមាន៖

១. សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី “ជ័យសំបូរ” បានឯកភាពទាំងស្រុកក្នុងការចងក្រងឱ្យក្លាយទៅជាសហគមន៍ទំនើប ដែលមានសមាជិក ៣២០នាក់ ដែលមានទំហំផ្ទៃដី ៦៦៥ហិកតា

២. កសិករនៅភូមិគោល ស្រុកកំពង់ស្វាយ ដែលមានសមាជិក១៣៧នាក់ កំពុងពិចារណាក្នុងការចងក្រងទៅជាសហគមន៍ទំនើប នៅថ្ងៃខាងមុខ។

Leave a Reply

Your email address will not be published.