May 20, 2024
កិច្ចប្រជុំផ្សព្វផ្សាយអំពីសហគមន៍កសិកម្ម ដើម្បីចងក្រងក្រុមកសិករ និងបណ្ដុំអាជីវកម្មទៅជាសហគមន៍កសិកម្ម ព្រមទាំងផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានប្រជុំផ្សព្វផ្សាយអំពីសហគមន៍កសិកម្ម ដើម្បីចងក្រងក្រុមកសិករ និងបណ្ដុំអាជីវកម្មទៅជាសហគមន៍កសិកម្ម ព្រមទាំងផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធី ASPIRE-AT ។ កិច្ចប្រជុំនៅសាលាឃុំរកា ស្រុកកណ្ដាលស្ទឹង មានអ្នកចូលរួមសរុប ៥៥នាក់ (ស្រី ១៥នាក់) និងកិច្ចប្រជុំនៅសាលាឃុំទឹកវិល ស្រុកស្អាង មានអ្នកចូលរួមសរុប ១១៩នាក់ (ស្រី ២៦នាក់)។