សិក្ខាសាលាស្តីពីការត្រួតពិនិត្យនិងវាយតម្លៃ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង និងការគ្រប់គ្រងចំណេះដឹងក្នុងកម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ៖
——————————–
នៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានរៀបចំសិក្ខាសាលាស្តីពីការត្រួតពិនិត្យនិងវាយតម្លៃ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង និងការគ្រប់គ្រងចំណេះដឹងក្នុងកម្មវិធី ASPIRE-AT ក្រោមអធិបតីភាពលោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងជាមន្រ្តីទទួលបន្ទុកផ្នែកប្រព័ន្ធព័ត៌មានសម្រាប់គ្រប់គ្រង និងព័ត៌មានវិទ្យា នៃកម្មវិធី និងលោក សំ សុវណ្ណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ដែលប្រព្រឺត្តទៅនៅទីរួមខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋានកម្មវិធី តំណាងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សរុបប្រមាណ ៦៦នាក់ (ស្រី ១០នាក់)។
សិក្ខាសាលានេះមានគោលបំណង៖
-បង្ហាញអំពីមុខងារ ប្រភេទទិន្នន័យ ការប្រមូលនិងគ្រប់គ្រងទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យ និងវាយតម្លៃ និងកិច្ចការដែលត្រូវធ្វើបន្តក្នុងឆ្នាំ២០២៤
-បង្កើនការយល់ដឹងលើការបញ្ចូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង (MIS)
-បង្កើនការយល់ដឹងអំពីការចងក្រងប្រភេទឯកសារចំណេះដឹង ការគ្រប់គ្រង និងការផ្សព្វផ្សាយ។