Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរណះសិរ្យព្រះខ័ណអភិវឌ្ឍន៍

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរណះសិរ្យព្រះខ័ណអភិវឌ្ឍន៍

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំដោយលោក ខែង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត លោក កែម វិច្ឆិកា មន្រ្តីទទួលបន្ទុកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ និងអ្នកសម្របសម្រួលកម្មវិធី បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរណះសិរ្យព្រះខ័ណអភិវឌ្ឍន៍ ដែលកំពុងអនុវត្តខ្សែច្រវាក់ផលិតកម្មដំឡូងមី ស្វាយចន្ទី និងស្រូវ ដែលមានទីតាំងនៅភូមិតាសែងជើង ឃុំរណះសិរ្យ ស្រុកសង្គមថ្មី ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដែលមានអ្នកចូលរូមសរុបចំនួន ៨នាក់ (ស្រី ៣នាក់)។

សហគមន៍កសិកម្មនេះ មានសមាជិកសរុប ១៤៦គ្រួសារ (ស្រ្តីជាមេគ្រួសារ ៩៩គ្រួសារ) ចំណែកសមាជិកកសិករដាំស្វាយចន្ទីសរុបចំនួន ១០០គ្រួសារ និងមានផ្ទៃដីដាំស្វាយចន្ទីសរុប ២០០ហិតា។ សហគមន៍ គ្រប់ដណ្ដប់នៅភូមិចំនួន ៦ (ភូមិត្រពាំងរាំង តាសែងជើង តាសែងកណ្ដាល ស្វាយ អង្ក្រង និងភូមិរលំស្លែង) និងមានកិច្ចសន្យាទិញលក់ស្រូវសរីរាង្គ ២០០តោន (សមាជិក ៧២គ្រួសារ) ជាមួយក្រុមហ៊ុនអឺមរូរៃ ក្នុងឆ្នាំកន្លងមក។ សមាជិកសិករនៃសហគមន៍នេះ នៅបានបន្តលក់ផលិតផលស្វាយចន្ទី និងដំឡូងមី។

Leave a Reply

Your email address will not be published.