Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបលោកមេឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិដីក្រហម

ការជួបលោកមេឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិដីក្រហម

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបលោកមេឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិដីក្រហម ផ្សព្វផ្សាយអំពីគោលបំណង និងសកម្មភាពនៃកម្មវិធី ASPIRE-AT ព្រមទាំងពិនិត្យសក្តានុពលផលិតភាព ផលិតកម្ម និងស្ថានភាពទីផ្សារបន្លែ ដើម្បីរៀបចំចងក្រងជាសហគមន៍កសិកម្ម។ តាមរយៈការពិភាក្សាគ្នា បានឱ្យឃើញថាពួកគាត់អបអរសាទរចំពោះកម្មវិធី ដែលមានគម្រោងចងក្រងសហគមន៍កសិកម្មក្នុងមូលដ្ឋានរបស់ពួកគាត់ ហើយពួកគាត់ក៏ត្រៀមចូលរួមសហការគ្រប់ពេលវេលា។ ក្រុមការងារបានវាយតម្លៃថា បណ្តុំអាជីវកម្មបន្លែនេះ នឹងអាចក្លាយជាសហគមន៍កសិកម្មមួយដ៏ល្អ នាពេលខាងមុខ។

Leave a Reply

Your email address will not be published.